មនុស្សស្រីភាគច្រើនតែងបារម្ភអំពីការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង
ប៉ុន្តែអ្វីជាការពិតនោះគឺថា ការរួមភេទលើកដំបូងមិនមែនតែងតែឈឺរហូតនោះទេ
។ មនុស្សស្រីខ្លះពិតជាមានការឈឺចាប់មែន ប៉ុន្តែមនុស្សស្រីភាគច្រើនបែរជានិយាយថា
ពួកគេអាចស៊ូទ្រាំបានទៅវិញ ។
ការរួមភេទអាចបង្កការឈឺចាប់បានសម្រាប់ពេលវេលាដំបូងរបស់ពួកគេ បើសិនជាសន្ទះព្រហ្មចារិនីរបស់ស្ត្រីនៅមិនទាន់ដាច់រហែក
។ សន្ទះព្រហ្មចារិនីគឺជាបន្ទះមួយដែលគ្របនៅច្រកចូលរបស់ទ្វារមាសដែលអាចគ្របជិត
ឬគ្របតិចតួច ។ ក្រោយមកទៀតទោះបីជាយ៉ាងណាក៏ដោយការឈឺចាប់ក៏អាចថយចុះបានហើយ
។ ហើយបើសិនជាអ្នកនៅតែឈឺ ឬមិនអាចស៊ូទ្រាំបានទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះ
។ វាអាចដោយសារតែប្រតិកម្មអាឡែហ្ស៊ីជាមួយស្រោមអនាម័យ,កង្វះអ័រម៉ូន Estrogen (ស្ត្រីវ័យច្រើន)
ឬមានជំងឺ Vulvodynia (ជំងឺលើបបូរទ្វារមាស) ។
ប៉ុន្តែសព្វថ្ងៃនេះគេដឹងថា សន្ទះព្រហ្មចារិនីអាចរហែក
ឬដាច់ដោចបានតាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះសេះ, ហាត់ប្រាណ
ឬការលេងកីឡា។ ការរួមភេទជាលើកដំបូងអាចធ្វើឱ្យហូរឈាមតាមទ្វារមាសបានដែរ ប៉ុន្តែវាគឺជារឿងធម្មតាទេដោយសារតែសន្ទះព្រហ្មចារិនីរហែក។
សម្រាប់ស្ត្រីមួយចំនួនប្រហែលជាអាចមានអាការៈឈឺចាប់ខ្លាំងបើសិនជាដៃគូរបស់ពួកគេរួមភេទមានការប៉ះពាល់ដល់មាត់ស្បូន
។ ខណៈពេលដែលមានសេចក្តីរាយការណ៍អំពីការឈឺចាប់នោះ វាអាចដោយសារតែការរួមភេទរបស់ពួកគេមិនមានការបបោសអង្អែលដើម្បី ផ្តល់ភាពសម្រើបដល់ដៃគូគ្រប់គ្រាន់ជាមុនសិន
។
ទោះបីជាការរួមភេទត្រូវបានគេចាត់ទុកថាធ្វើឱ្យឈឺក៏ដោយ ប៉ុន្តែក៏មិនត្រូវបាក់ទឹកចិត្ត
ឬភ័យខ្លាចការឈឺចាប់ដែរ ព្រោះកត្តានេះវានឹងអាចឱ្យឈឺចាប់បានទោះបីជាការឈឺចាប់នោះមិនអាចកើតមានទៀតក៏ដោយ
។ ចូរចាំថាការបបោសអង្អែលមុនពេលរួមភេទអាចមានប្រយោជន៍ក្នុងការកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង
។ នេះដោយសារតែសាច់ដុំក្នុងអាងត្រគាកអ្នកធូរហើយអ្នកអាចមានភាពស្រើបស្រាលដើម្បីបង្កើតការសប្បាយកាន់តែច្រើនទៀតផង
។ តាមពិត ដៃគូរបស់អ្នកដើរតួនាទីដ៏សំខាន់មួយក្នុងការបន្ធូរអារម្មណ៍របស់អ្នក
ព្រមទាំងជាអ្នកធ្វើឱ្យមានផាសុខភាពទៀតផង ៕
Subscribe to:
Post Comments (Atom)
EmoticonEmoticon