ការថ្នាក់ថ្នមក្រោយពីរួមភេទរួចគឺជាមធ្យោបាយរបស់ស្ត្រីដើម្បីធានានូវចំណង់ចុងក្រោយរវាងដៃគូរបស់ខ្លួន។
អ្នកឯកទេសបានឱ្យដឹងថា
ស្ត្រីត្រូវការភាពស្និទ្ធស្នាលក្រោយពីរួមភេទរួចបែបនេះគឺដោយសារតែពួកគេកំពុងស្វែងរកនូវការធានាមួយដែលពួកគេធ្លាប់បានប្រឡូកក្នុង
សេចក្តីស្នេហា។
វាមិនមែនជារឿងមួយដែលស្ត្រីគ្រប់គ្នាចូលចិត្តការថ្នាក់ថ្នមទាំងអស់ក្រោយរួមភេទនោះឡើយ។
អ្នកខ្លះអាចនឹងនៅម្នាក់ឯងក្រោយពីរួមភេទរួច
តែមួយចំនួនទៀតបែរជាចូលចិត្តការថ្នាក់ថ្នមខ្លាំងក្លាទៅវិញ។
ស៊ូសាន ហូហ្គេស (Susan Hughes) អ្នកឯកទេសខាងចិត្តសាស្ត្រ នៅឯមហាវិទ្យាល័យ
Albright ក្នុងតំបន់ Pennsylvania
បានធ្វើការសិក្សាមួយទៅលើឥរិយាបថក្រោយពេលរួមភេទរួច។
ការសិក្សានេះមានមនុស្សចូលរួមចំនួន
១៧០នាក់ដែលតម្រូវឱ្យពួកគេឆ្លើយសំណួរតាមអ៊ីនធើណេត។ ក្នុងការសិក្សានេះដែរ
ហូហ្គេស បានរកឃើញថា ការដែលមិនគិតដល់ប្រភេទនេះទំនាក់ទំនងដូចជា
ទំនាក់ទំនងរយៈពេលខ្លី ឬវែង
ស្ត្រីចូលចិត្តធ្វើការផ្សារភ្ជាប់ចំណងអាកប្បកិរិយាពួកគេក្រោយពីរួមភេទជាមួយដៃគូរួច។
ចាប់តាំងពីស្ត្រីជាច្រើនបានបែងចែកខ្លួនឯងជាមួយគូស្នេហ៍របស់ខ្លួន
ពួកគេក៏ក្លាយទៅជាមនុស្សម្នាក់ដែលមានផ្លូវអារម្មណ៍ច្រើនក្រោយពីរួមភេទរួច
ហើយក៏ដឹងថា អារម្មណ៍ពួកគេចំពោះស្នេហាគឺជ្រាលជ្រៅណាស់។
ក្រោយពីរួមភេទរួចស្ត្រីភាគច្រើនត្រូវការការថ្នាក់ថ្នម,
ការនិយាយគ្នាប្រកបដោយភាពស្និទ្ធស្នាល និងពិភាក្សាគ្នាអំពីទំនាក់ទំនងពួកគេ។
យោងទៅតាមការសិក្សារបស់ ហូហ្គេស បាននិយាយថា
“អ្វីៗទាំងអស់ដែលគួរតែធ្វើជាមួយនឹងភាពស្និទ្ធស្នាល
ពួកគេទំនងជាចូលចិត្តរឿងនេះខ្លាំងណាស់”។ ផ្ទុយទៅវិញ
បុរសបែរជាត្រៀមខ្លួនក្នុងការដើរចេញទៅក្រៅក្រោយពីរួមភេទរួចទៅវិញ។
ក្នុងតារាងអ្វីដែលមនុស្សប្រុសត្រូវធ្វើក្រោយពីរួមភេទរួចគឺការ
ញ៉ាំអាហារសម្រន់។ លើសពីនេះទៅទៀត ពួកគេបែរជាត្រៀមខ្លួនសម្រាប់ការញ៉ាំអាហារ,
ផឹកភេសជ្ជៈ និងសុំឱ្យដៃគូធ្វើអ្វីមួយឱ្យខ្លួនជាដើម។
ការសិក្សាក៏បង្ហាញឱ្យដឹងដែរថា បុរសត្រៀមខ្លួនសម្រាប់ការថើបមុនពេលរួមភេទ
តែស្ត្រីទំនងជាចាប់ផ្តើមថើបក្រោយពីរួមភេទរួចទៅវិញ។ អ្នកឯកទេសបានឱ្យដឹងថា
ការត្រៀមខ្លួនក្រោយពីរួមភេទរួចគឺមានការប្រែប្រួលមិនទៀតទាត់ទេទៅ
តាមវិធីសាស្ត្រសម្របសម្រួលតំណពូជដែលបែកចេញពីគ្នារបស់មនុស្សទាំងពីរភេទ។
កត្តាមួយដែលកើតមានជាទៀងទាត់សម្រាប់ជាជំហរដ៏សំខាន់ស្មើៗគ្នា
ដល់មនុស្សទាំងពីរនាក់នេះគឺការបង្ហាញនូវសេចក្តីស្នេហារបស់ពួកគេ
ជាពាក្យនិយាយវិញ។ ការសិក្សាដដែលនេះបានឱ្យដឹងថា ទាំងបុរស
និងស្ត្រីសុទ្ធតែនិយាយក្រោយពីរួមភេទរួចថា “ខ្ញុំស្រឡាញ់អ្នក”
សម្រាប់ដៃគូដែលត្រូវរស់នៅជាមួយគ្នារយៈពេលយូរ៕
Subscribe to:
Post Comments (Atom)
EmoticonEmoticon